យោងទៅតាមប្រភពដដែលបានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រមួយក្រុមបានសម្រេចជោគជ័យដំណាក់កាលទីមួយ នូវវិធីសាស្ត្របញ្ចូលចំណេះទៅក្នុងខួរក្បាលមនុស្ស ហើយក៏បានធ្វើការបង្ហាញនូវសមិទ្ធផលរបស់ខ្លួនផងដែរ។
នៅក្នុងការពិសោធន៍នោះអ្នកវិទ្យាសាស្ត្របានបានធ្វើការបញ្ចូល នូវចំណេះដឹងស្តីអំពីក្បាច់គុណកុងហ្វូរបស់ចិន ចូលទៅក្នុងខួរក្បាលរបស់មនុស្សម្នាក់ដែលមិនដែលស្គាល់ពីក្បាច់ គុណកុងហ្វូនោះទេ។ បន្ទាប់ពីបញ្ចូលនូវចំណេះដឹងរួច មនុស្សម្នាក់នោះត្រូវបានគេពន្យល់បន្ថែមក្នុងរយៈពេលខ្លីមួយ ក្រោយមកគេសង្កេតឃើញថាមនុស្សម្នាក់នេះអាចចង់ចាំ និងស្វែងយល់បានយ៉ាងច្បាស់ពីក្បាច់កុងហ្វូ ហាក់បីដូចជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ការរៀនរយៈពេលយូរខែ យូរឆ្នាំអញ្ចឹង។
លោកវេជ្ជបណ្ឌិត Matthew Phillips បានមានប្រសាសន៍ថា ”វា ជាប្រព័ន្ធ ឬអាចថាជាវិធីសាស្ត្រដំបូងមួយក៏បានដែលទាក់ទងជាមួយខួរក្បាល មនុស្ស ដែលយើងអាចធ្វើការបញ្ចូលចំណេះដឹងចូលទៅក្នុងខួរក្បាល បើស្ដាប់ទៅវាដូចជារឿងវិទ្យាសាស្ត្របែបច្នៃប្រឌិតអីញ្ចឹង ប៉ុន្តែនេះជាការវិវត្តន៍ដ៏ធំសម្បើមមួយរបស់វិទ្យាសាស្ត្រ ហើយយើងត្រូវធ្វើការបន្តទៀតដើម្បីឲ្យវាដំណើរការបានល្អដោយ គ្មានបញ្ហា“។ លោកបានបន្តថា លោកជឿជាក់ថា ប្រព័ន្ធនេះនឹងដំណើរការបានយ៉ាងល្អនៅក្នុងពេលឆាប់ៗខាងមុខ ហើយវាអាចនឹងជួយដល់មនុស្សឲ្យរៀនឆាប់ចេះ និងចង់ចាំបានយ៉ាងល្អ ក្នុងការរៀនពីចំណេះដឹងសំខាន់ៗ ដូចជាការរៀនភាសាផ្សេងៗជាដើម ៕
No comments:
Post a Comment