Monday, February 22, 2016

ឆាលៀសគល់ស្លឹកគ្រៃ

​​​សួ​រស្តី​ប្រិយ​មិត្ត​ ​​​​​​នៅ​ថ្ងៃ​នេះ​​ មង្គល​ការ ​មាន​​វិធីធ្វើ ​ឆា​លៀស​គល់​ស្លឹក​គ្រៃ ​​​យ៉ាង​ណា​​ឲ្យ​មាន​​រស់​​ជាតិ​ឆ្ងាញ់​ ​ដូច្នោះ​​សូម​​អនុ​វត្ត​​ទាំង​​អស់​គ្នា​​ដូច​​ខាង​ក្រោមៈ


+ គ្រឿងផ្សំ៖
-​​ លៀស ១ចានគោម ដុសលាងឲ្យស្អាត
គល់ស្លឹកគ្រៃ ៣គល់ហាន់បញ្ឆិតរាងវែង
ស្លឹកខ្ទឹម ២ដើមហាន់បញ្ឆិតៗ
អំបិល បន្តិច
ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
ស្ករស ១ស្លាបព្រាបាយ
- ​ម្ទេសស្រស់ និង​ម្ទេសហុយ ដាក់​តាមការចូល​ចិត្ត
- ប្រេងឆា ២ស្លាបព្រាបាយ

+ វិធីធ្វើៈ
.មុន​ដំបូង​យក​គ្រឿង​ផ្សំ​មក​លាយ​ចូល​គ្នា​ដែល​មាន​ដូចជា អំបិលម្សៅស៊ុបមាន់ស្ករសនិង​ម្ទេស​ឲ្យ​សព្វ។ ​
. បន្ទាប់​មក​យក​​លៀស​ដាក់​ចូលប្រឡាក់​​ច្រ​បល់​ចូល​គ្នា​រួច​ទុក​ដោយ​ឡែក​សិន។
. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​បន្តិច​​ដាក់​​លៀស​ប្រឡាក់​ចូល​ឆា​២-៣​ត្រ​ឡប់​។
.ដាក់​គល់​ស្លឹកគ្រៃ​ចូល​ឆា​វា​ឲ្យ​ឆ្អិន​ដាក់​ស្លឹក​ខ្ទឹម​ចូល​ចុង​​ក្រោយ​ឆា​បន្តិច​ទៀត​ជា​ការ​ស្រេច៕

No comments:

Post a Comment

2014 © Planer - Responsive Blogger Magazine Theme
Planer theme by Way2themes