Monday, February 22, 2016

៧ យ៉ាង ដែលអ្នកត្រូវចងចាំទុក មុន និងក្រោយពេលរួមភេទ

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ហើយ គូស្វាមីភរិយាមានរឿងរ៉ាវជាច្រើនដែលត្រូវធ្វើនៅក្នុងបន្ទប់រួមគ្នា។ ប៉ុន្តែមានរឿងរ៉ាវ ៧ យ៉ាង ដែលអ្នកត្រូវចងចាំ មុន និងក្រោយពេលរួមភេទរួច ដើម្បីកុំឲ្យបំផ្លាញក្តីសុខរបស់អ្នកទាំងពី។

ហាមរត់ទៅបន្ទប់ទឹកភ្លាមក្រោយពេលរួមភេទរួច
មនុស្សជាច្រើនធ្លាប់បានលឺរួចមកហើយថា ត្រូវទៅនោមភ្លាមៗបន្ទាប់ពីរួមភេទ ដើម្បីចៀសវាងពីការឆ្លងមេរោគក្នុងតម្រងនោម។
អ្នកជំនាញផ្នែករោគស្ត្រី លោកស្រី Jennifer Bump នៅសាកលវិទ្យាល័យឱសថ Bayor (សហរដ្ឋអាមេរិច) បាននិយាយថា៖ "ទោះបីជាយ៉ាងណា ការទៅនោមធ្វើឲ្យអ្នកបែកអារម្មណ៏។ ព្រោះការចំណាយពេលឱបថ្នាក់ថ្នមបន្តិច ហើយនិយាយគ្នានឹងធ្វើឲ្យស្នេហាអ្នកទាំង ពីរកាន់តែពុះកញ្ជ្រោល”។

ហាមទទួលទានជាតិស្រវឹងមុនពេលរួមភេទ
ស្រាមួយកែវអាចជួយដាស់អារម្មណ៏កម្តៅស្នេហារបស់អ្នកបាន ប៉ុន្តែការទទួលទានស្រាច្រើនអាចបំផ្លាញការបង្កាត់ភ្លើងស្នេហ៏របស់អ្នកទៅវិញ។

តាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Missouri-St. Louis (សហរដ្ឋអាមេរិច) បានឲ្យដឹងថា មនុស្ស ១១% ទទួលទានជាតិស្រវឹងមុនពេលរួមភេទ ប្រឈមនឹងបញ្ហាមិនអាចសម្រេចទឹកកាមបាន។

បើប្រៀបធៀបគ្នា បុរសដែលផឹកច្រើន ពិបាកនឹងធ្វើឲ្យមនុស្សស្រីឈានដល់ចំណុចកំពូល ព្រោះវានាងត្រូវការការជម្រុញច្រើន។
ដោយសារជាតិស្រវឹងបានរារាំងដល់ប្រព័ន្ធសរសៃប្រសាទ, ជាសរីរាង្គធ្វើឲ្យមានសម្រើប និងសម្រេចទឹកកាមបាន។

ហាមសម្រុកចូលរន្ធគូថប្រសិនបើអ្នកមិនចង់មានផ្ទៃពោះ
អ្នកជំនាញបាននិយាយថា ការសម្រុកចូលរន្ធគូថក្រោយពេលរួមភេទរួច អាចបង្កើនដល់ឱកាសនៃការមានផ្ទៃពោះ។
ព្រោះក្បាច់នេះអាចជួយឲ្យទឹកកាមចូលទៅក្នុងស្បូនបានលឿន។ តែប្រសិនបើអ្នកទាំងពីរកំពុងព្យាយាមចង់បានកូន គួរតែប្រើក្បាច់មួយនេះ។

លាងសម្អាតប្រដាប់ភេទ
ប្រសិនបើគូស្នេហ៏របស់អ្នកមិនកាត់ចុងទេ សុំឲ្យគាត់បានលាងសម្អាតអាអូនតូចរបស់គាត់ជាមុនសិន។ បាក់តេរីអាចឆ្លងតាមរយៈការរួមភេទ ហើយចូលទៅក្នុងរាងកាយរបស់អ្នកនៅពេលរួមភេទ ជាពិសេសនៅពេលរួមភេទដោយប្រើមាត់។

ហាមទទួលទានអាហារពេលល្ងាចឆ្អែតពេក
វេជ្ជបណ្ឌិតផ្នែករោគស្ត្រី អ្នកស្រី Cheryl Iglesia នៅវ៉ាស៊ីនតោន បាននិយាយថា អាហារជំនួយដល់សុខភាពជាច្រើនដូចជា បន្លែ, បន្លែអន្លក់, គ្រាប់ធញ្ញជាតិ អាចធ្វើឲ្យអ្នកគ្មានអារម្មណ៏ផ្លូវភេទ និងមិនអាចសម្រេចទឹកកាមបាន។
ដើម្បីការពារបញ្ហានេះកើតឡើង អ្នកគួរចៀសវាងការទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ក្នុងរយៈពេល ១-២ ម៉ោង មុនពេលរួមភេទ។
ផ្ទុយទៅវិញ គួរទទួលទានដុំនំសូកូឡាតូចៗ ដើម្បីបង្កើនកម្រិតសារធាតុសេរ៉ូតូនីន (សារធាតុបញ្ជូនសារទៅឲ្យខួរក្បាល), អរម៉ូនធ្វើឲ្យងាយស្រួលក្នុងការបង្កាត់ភ្លើងស្នេហ៏។

ហាមប្រើឧបករណ៏សម្រើបដោយមិនបានសម្អាត
វេជ្ជបណ្ឌិតលោកស្រី Cheryl Iglesia បានបញ្ជាក់ថា ប្រសិនបើអ្នកមិនបានសម្អាត និងកម្ចាត់មេរោគចេញពីឧបករណ៏សម្រើបទេ វាអាចមានផ្ទុកនូវវីរុសជាច្រើនដែលឆ្លងចូលទៅក្នុងខ្លួនរបស់អ្នក។ ដើម្បីការពារខ្លួនអ្នក គួរប្រើក្រណាត់ជូត ឬបាញ់ទឹកលាងមុននឹងប្រើវា។

ហាមប្រើទឹករំអិលដែលមានជាតិម៉ុងតុល
វេជ្ជបណ្ឌិតបាននិយាយថា ស្ត្រីមុនរាំងរដូវ និងរាំងរដូវតែងតែប្រឈមមុខនឹងបញ្ហាជាលិកាទ្វារមាសស្តើង ហើយងាយនឹងប្រតិកម្ម។ ដូច្នេះ ការប្រើទឹករំអិលដែលមានផ្ទុកជាតិម៉ុងតុលអាចធ្វើឲ្យរំខានដល់ស្បែក បណ្តាលឲ្យអ្នកគ្មានក្តីសុខ៕

No comments:

Post a Comment

2014 © Planer - Responsive Blogger Magazine Theme
Planer theme by Way2themes