អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ ៣០ នាក់ បានប្រមូលផ្តុំគ្នា នៅផ្ទះឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅខណ្ឌទូលគោក ដើម្បីការពារឯកឧត្តម កឹម សុខា ខ្លាចក្រែងមានបាតុកម្មហិង្សាដូចកាលពីចុងឆ្នាំមុន។
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ពួកគេមកផ្ទះឯកឧត្តម កឹម សុខា នេះ គឺគ្រាន់តែមានគោលបំណងជួយការពារសន្តិសុខ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំខ្លួន បើសិនមានបាតុកម្មកើត
ឡើង ដើម្បីបញ្ចៀសកុំឲ្យមានបាតុកម្មដោយហិង្សាគប់ដុំថ្ម ចូលផ្ទះឯកឧត្តម កឹម សុខា ដូចលើកមុនទៀតប៉ុណ្ណោះ។
ចំណែកនៅមុខស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើវិញ ក៏មានសភាពស្ងប់ស្ងាត់ ដូចថ្ងៃធម្មតា ដែលមានតែមន្ត្រីធ្វើការ និងសិស្សសិក្សានៅក្នុងបក្សស្នាក់ការមួយចំនួនប៉ុណ្ណោះ។

យ៉ាងណា គម្រោងបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិនេះ បានរំលាយចោលហើយ។ លោក សាំង សុង តំណាងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា និងជាអ្នករៀបចំគម្រោងធ្វើបាតុកម្ម បានប្រកាសរំលាយគម្រោងបាតុកម្មនេះហើយ ដោយសារតែលោកយល់ថា ពលរដ្ឋដែលបាតុកម្មនៅអាមេរិកមានចំនួនតិច។ លោក សាំង សុង ដែលបានថ្លែងបែបនេះ ប្រាប់សារព័ត៌មាន Fresh News ៕
No comments:
Post a Comment