Thursday, February 25, 2016

រឿង​គួរ​ធ្វើ​និង​មិនគួរ​ធ្វើ​ដើម្បី​ចៀសវាង​ការកើត​មុន​!


​មុន​ត្រូវបាន​បង្កើតឡើង​នៅពេល​ក្រពេញ​ខ្លាញ់​ក្នុង​រន្ធ​ស្បែក​ឆ្លង​បាក់តេរី​។ វា​ក៏​ហើម​ឡើង​និង​ចេញ​ខ្ទុះ​មកជា​មួយ​ថែមទៀត​។ អ្នក​អាចមាន​មន្ត​នៅលើ​មុខ ក ទ្រូង និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ ដែល​ឧស្សាហ៍​បែកញើស​។
​    ​ខាងក្រោម​នេះ​គឺជា​អ្វីដែល​ធ្វើឱ្យ​អ្នក​កើតមុន​៖
​    ​១. គ្រឿង​តុបតែង​ខ្លួន ឬ​ហៅថា Make Up
​    ​ស្បែក​យើង​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា​។ ដូច្នេះ អ្នក​ត្រូវតែ​ប្រើ​ប្រភេទ Make Up ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​អ្នក​។
​    ​២. យកដៃ​ប៉ះ​និង​ត្រដុស​មុខ​របស់​អ្នក​
​    ​សូម​ចៀសវាង​ប៉ះពាល់​លើ​មុខ​របស់​អ្នក​។ អ្នក​អាច​ផ្ទេរ​បាក់តេរី​ពី​ដៃ​របស់​អ្នក​មក​ផ្ទៃមុខ ដែល​បង្ក​ជាមុន​។ ប្រើ​ក្រណាត់​ស្អាត​ដើម្បី​ជូត​មុខ​របស់​អ្នក ឬ​ទ្រនាប់ Make Up នៅពេល​លាប​គ្រឿង​តុបតែង​មុខ​នៅលើ​ស្បែក​មុខ​របស់​អ្នក​។
​    ​៣. ប្រេង បាក់តេរី និង​ស្បែក​ងាប់​
​    ​អ្វីដែល​បាន​រៀបរាប់​ទាំងនេះ​ក៏បង្ក​ឱ្យ​កើតមុន​ដែរ​។ នៅពេល​ជាតិ​ប្រេង និង​ស្បែក​ងាប់​ស្ទះ​នៅ​ខាងក្នុង​រន្ធ​ញើស ជាតិ​ខ្លាញ់​ក៏​ចាប់ផ្តើម​ពូន​ផ្តុំ និង​ឆ្លង​មេរោគ​ហើយ​បណ្តាលឱ្យ​កើតមុន​តែម្តង​។
​    ​៤. ស្ត្រេ​ស៍​
​    ​ស្ត្រេ​ស៍គឺ​ជា​កត្តា​មួយទៀត​ដែល​បង្ក​ឱ្យ​កើតមុន​។ នៅពេល​អ្នក​កើត​ស្ត្រេ​ស៍ អ្នកនឹង​បង្កើត​អ័រម៉ូន Adrenaline ហើយ​អ័រម៉ូន​នេះ​នឹង​បង្ក​ឱ្យ​កើតចេញ​នូវ​ក្រពេញ​ខ្លាញ់​ក្នុង​រន្ធ​ញើស ហើយ​បណ្តាល​ឱ្យចេញ​ជាមុន​។
​    ​៥. ហ្សែ​ន​
​    ​ប្រសិនបើ​អ្នកមាន​ហ្សែ​ន​ដែល​ផលិត​ក្រពេញ​ខ្លាញ់​ច្រើន​និង​មាន​ស្បែក​ងាប់​ច្រើន ដូច្នេះ​អ្នកនឹង​មាន​ជំងឺ​ស្បែក​ជាច្រើន​ដែរ ដូច​ជាការ​កើតមុន​ជាដើម ព្រោះ​ការស្ទះ​ខ្លាញ់​និង​ស្បែក​ងាប់​ក្នុង​រន្ធ​ញើស​នឹង​បង្ក​ឱ្យ​កើតមុន​។
​    ​៦. អនាម័យ​
​    ​អនាម័យ​ផ្ទាល់ខ្លួន​គឺជា​រឿង​សំខាន់​ណាស់​។ ការ​ដុស​សម្អាត​ស្បែក​ឱ្យមាន​អនាម័យ​គឺជា​វិធី​ល្អ​មួយ​ដើម្បី​កាត់បន្ថយ​ខ្លាញ់​ក្នុង​រន្ធ​ញើស​ដែល​បង្ក​ជា​ជំងឺ​មុន​។
​    ​៧. ប្រព័ន្ធ​រំលាយ​អាហារ​
​    ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ចាំបាច់​ត្រូវតែ​ពិនិត្យ​ឱ្យ​ច្បាស់​នូវ​អ្វីដែល​អ្នកទទួល​ទាន​។ សូម​ចៀសវៀង​អាហារ​សម្បូរ​ខ្លាញ់ និង​ប្រេង ដែល​ធ្វើឱ្យ​ស្បែក​របស់​អ្នកមាន​ជាតិ​ខ្លាញ់​។ តែ​សូម​ងាក​មក​ទទួលទាន​ផ្លែឈើ និង​បន្លែ​ដើម្បី​មាន​ស្បែក​សុខភាព​ល្អ​៕

No comments:

Post a Comment

2014 © Planer - Responsive Blogger Magazine Theme
Planer theme by Way2themes