ការទទួលទានផ្លែឈើពិតជាផ្តល់អត្ថប្រយោជន៏យ៉ាងច្រើនក្រាស់ក្រៃសម្រាប់សុខភាពនិងសម្រស់ ថែមទាំងមានសមត្ថភាពជួយព្យាបាលជំងឺទៀតផង។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៏ពីការទទួលទានផ្លែមង្ឃុត៖
១. វីតាមីនC
ផ្លែមង្ឃុតសម្បូរទៅដោយវីតាមីនC ១២%ក្នុងបរិមាណ១០០ក្រាម (១ខាំ)នៃសាច់មង្ឃុត។ចំពោះសារធាតុវីតាមីន Cគឺអាចប្រឆាំងនឹងវីរុសនិងបាក់តេរីដូចជាជំងឺផ្តាសាយជាដើម។ អញ្ចឹងហើយគួរតែទទួលទានផ្លែមង្ឃុតដើម្បីប្រឆាំងនឹងជំងឺផ្សេងៗ។
២.សម្បូរជាតិកាកសរសៃ
ជាធម្មតាផ្លែមង្ឃុតមានរសជាតិផ្អែមឆ្ងាញ់តែវាបែរជាផ្ទុកនូវកំរិតកាឡូរីទាបទៅវិញត្រឹមតែ៦៣កាឡូរីក្នុងបរិមាណសាច់មង្ឃុត១០០ក្រាមដែលមិនអាចធ្វើអោយធាត់បានឡើយ។ម្យ៉ាងវិញទៀតវាមិនត្រឹមតែផ្ទុកចំនួនកាឡូរីទាបនោះទេវាក៏សម្បូរទៅដោយជាតិកាកសរសៃខ្ពស់ដែលមានប្រយោជន៏ដល់ការរក្សាសុខភាពរាងកាយមិនអោយធាត់ផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment