Wednesday, February 17, 2016

ផ្លែ​ឈើ​ទាំង​៧​ប្រភេទ​ដែល​អាច​ជួយ​អ្នក​ស្គម​បាន​

ផ្លែ​ឈើ​ដែល​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ខាង​ក្រោម​នេះ​មិន​ត្រឹមតែ​អាច​ជួយ​អ្នក​ឲ្យ​ស្គម​នោះទេ ថែម​ទាំង​អាច​ជួយ​អ្ន​កឲ្យងាយស្រួល​បត់ជើ​ង​ទៀតផង ព្រោះ​ពេល​ដែល​អ្នក​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់ អ្នកនឹង​ស្អាត​ជាមិនខាន​។ តើ​មាន​ផ្លែឈើ​អ្វី​ខ្លះ​ទៅ​?
ផ្លែ​ប៉ោម​
អ្នក​អាច​បរិភោគ​ផ្លែ​ប៉ោម​ចំនួន​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ វា​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទល់លាមក​បាន តែ​ប្រសិន​ជា​អ្នក​មាន​ជំងឺ​ទល់លាមក​ស្រាប់ អ្នក​អាច​បរិភោគ​ព្រឹក​មួយ​ផ្លែ ល្ងាច​មួយ​ផ្លែ​បាន​។
​ពុទ្ធ្រា​ក្រហម​
​ពុទ្ធ្រ​ក្រហម​នេះ​គឺជា​របស់​ដែល​ប៉ូវ​សម្រាប់​មនុស្ស​ស្រី ធ្វើឲ្យ​អ្នក​មាន​សម្រស់ស្អាត ថែមទាំង​ធ្វើឲ្យ​សួតអ្នក​មានសុខភាព​ល្អ​ទៀតផង ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទល់​លាមក វា​គឺជា​ថ្នាំ​ដែល​ល្អ​សម្រាប់​ព្យាបាល​អ្នក ក្រោយពេល​ដែល​អ្នក​ពិសារ​រួច វា​នឹង​ជួយ​អ្នក​បត់ជើង​ស្រួល នោះ​អ្នកនឹង​អាច​ស្គម​បាន​។​
​ផ្លែ​សាលី​
​ប្រសិន​ជា​អ្នក​ពិសារ​ផ្លែ​សាលី​ច្រើន វា​នឹង​ធ្វើឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​មាន​សុខភាព​ល្អ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​ជួយ​អ្នក​រំលាយ​អាហារ​បាន​លឿន និង​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​អ្នក​ឲ្យអស់​។​
​ក្រូចឆ្មារ​
​នៅក្នុង​ក្រូចឆ្មារ​មាន​វីតាមីន​C ដែល​អាច​ធ្វើឲ្យ​អ្នកស​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅពេល​ដែល​អ្នក​យក​វា​មក​ឆុង​ទឹក​ផឹក វា​នឹង​អាច​ជួយ​អ្នក​ឲ្យ​ស្រកទ​ម្ងន់​បាន​ទៀត​ផង នោះ​អ្នក​នឹងមាន​រាង​ដែល​ស្អាត​មួយ​ជា​មិនខានឡើយ​។​
​ផ្លែ​គី​វី​
​ផ្លែ​គី​វី​គឺជា​ស្តេច​នៃ​វីតាមីន​C ដូចនេះ​ពេល​ដែល​អ្នក​បរិភោគ​ច្រើន វា​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទល់លាមក នោះ​អ្នកនឹង​អាច​ស្គម​បាន ដោយសារ​តែ​អ្នក​អាច​បញ្ចេញ​ជាតិពុល​ទាំងឡាយ​ពី​ក្នុង​ខ្លួន​អ្នក​ចេញ​មក​ក្រៅ​អស់​។​
​ផ្លែ​ស្រការ​នាគ​
​ផ្លែ​ស្រការ​នា​គនេះ​គឺជា​ផ្លែឈើ​ដែល​អាច​ជួយ​អ្នក​ឲ្យ​បញ្ចុះ​សម្ពាធ​ឈាម ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​ជួយ​ការពារ​ភ្នែក​អ្នក​ឲ្យ​ភ្លឺ​ទៀតផង ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​អ្នក​ចៀស​ពី​ជំងឺ​ទល់លាមក​ដូចគ្នា​។​
​ផ្លែ​ចេក​
​ផ្លែ​ចេក​គឺជា​ផ្លែឈើ​ដែល​អ្នក​រាល់គ្នា​ដឹង​ពី​អត្ថប្រយោជន៍​វា​រួចមកហើយ គឺ​វា​អាច​ជួយ​អ្ន​កឲ្យងាយស្រួល​បត់ជើ​ង​ខ្លាំងណាស់ ប៉ុន្តែ​ក្នុង​មួយថ្ងៃ អ្នក​មិន​ត្រូវ​បរិភោគ​ហួស​ពី​២​ទៅ​៣​ផ្លែ​ឡើយ​៕

No comments:

Post a Comment

2014 © Planer - Responsive Blogger Magazine Theme
Planer theme by Way2themes