Thursday, February 18, 2016

Lexus ប្រើម៉ាស៊ូតដំបូងគេមកដល់ស្រុកខ្មែរហើយ

ថ្មីៗនេះមានកន្លែងលក់រថយន្តមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញបាននាំចូល Lexus LX 450d ដែលជារថយន្តប្រើប្រាស់ម៉ាស៊ូតដំបូងក្នុងត្រកូល Lexus។ អ្វីដែលកត់សំគាល់គឺ Lx 450d នេះមានរូបរាងដូចទៅនឹង Lexus Lx 570 បេះបិទគ្រាន់តែ LX 450d មានប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ ហើយប្រើម៉ាស៊ីនម៉ាស៊ូត ដែលមានស៊ីឡាំង៨ ចំណុះ៤,៥លីត្រ។
មានកម្លាំង ២៧២សេះ រថយន្ត Lexus ស៊េរីថ្មីនេះ ស៊ីឥន្ធនៈអស់ ៩,៥លីត្រ ក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ ខណៈរថយន្ត LX 570 ដែលមានកម្លាំង ៣៦២សេះ ស៊ីឥន្ធនៈអស់ ១៤,៤លីត្រ ក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។ ( LX 450d និងLX 570 មានរូបរាងដូចគ្នា ហើយម៉ាស៊ីនដូចគ្នា តែកម្លាំងខុសគ្នា)។




No comments:

Post a Comment

2014 © Planer - Responsive Blogger Magazine Theme
Planer theme by Way2themes