Monday, February 22, 2016

វិធីងាយបំផុត​ កម្ចាត់​មុនក្បាល​ខ្មៅ​ឲ្យអស់​គ្មានសល់

មុនក្បាល​ខ្មៅកើត​ឡើងនៅ​ពេល​ស្បែក​របស់អ្នក​មាន​សុខភាព​មិនល្អ។ ​ជាញឹក​ញាប់​ពួកគេ​លេចឡើង​នៅ​លើមុខ, ​ផ្នែកខាងក្រោយ ​និងត្រចៀក ​ព្រោះទីតាំង​ទាំងនេះ​សម្បូរ​ទៅដោយ​ក្រពេញ​ញើសច្រើន។ មុនក្បាលខ្មៅ​ត្រូវបាន​កើតឡើង​ដោយ​របប​អាហារ​មិនល្អ, ​ស្បែកមាន​ជាតិខ្លាញ់, ​ការស្ទះ​ក្រពេញ ​​ឬរន្ធញើស, ​​និងសក់​​មាន​​ខ្លាញ់ច្រើន។
នៅពេលរន្ធញើសរបស់អ្នកស្ទះជាមួយញើសដែលមានជាតិខ្លាញ់ និងកោសិកាស្បែក​ដែលងាប់,​ កត្តាទាំងនេះ ​មុនក្បាល​ខ្មៅនឹងកើត​ឡើងភ្លាម។ ​ភាពខុសគ្នា​រវាងមុន​ក្បាលខ្មៅ ​និងមុនក្បាល​សមួយនេះ ​គឺជាការពិតណាស់​​ថាតើ​រន្ធញើស​បើក ​ឬក៏បិទ។ ​នៅពេល​​រន្ធញើស​បើកចំហ, ​កម្រិតលើស​នៃជាតិ​ខ្លាញ់​នៅលើ​ស្បែក ​និងស្បែក​ស្រូបយក​អុកស៊ីសែន ​ហើយ​អុកស៊ីសែន​នឹងប្រែក្លាយ​ទៅជាខ្មៅ។

ដូចគ្នានេះដែរ មុនក្បាលខ្មៅមិនត្រូវបានបង្កឡើងដោយភាពកង្វក់ទាំងស្រុងនោះទេ។ ​ដូច្នេះ, ​ការលាង​សម្អាត​ស្បែក​ឲ្យស្អាត ​វាមិន​មែនជា​ជម្រើស​ល្អសម្រាប់​ការកម្ចាត់​មុនក្បាល​ខ្មៅដ៏គួរ​ឲ្យធុញ​នោះទេ។ ​លើសពីនេះ​ទៅទៀត,​ វាអាច​ធ្វើឲ្យ​ស្បែក​របស់អ្នក​កាន់តែ​អាក្រក់​ទៅវិញ​នោះទេ ​ព្រោះស្បែក​របស់អ្នក​នឹងរឹត​តែស្ងួត ​បណ្ដាល​ឲ្យជាតិខ្លាញ់​កើតឡើង​កាន់តែ​ច្រើន។

កម្ចាត់មុនក្បាលខ្មៅដោយប្រើរូបមន្តសាមញ្ញនេះ

វាមានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់បំផុត នឹងជួយអ្នកកម្ចាត់មុនក្បាលខ្មៅដ៏គួរឲ្យធុញនេះ។

អ្នកត្រូវការគ្រឿងផ្សំ
- ក្រូចឆ្មាមួយចំហៀង
- ទឹកឃ្មុំ ៣ ដំណក់

បន្តក់ទឹកឃ្មុំនៅលើផ្លែក្រូចឆ្មា,  លាបរឹត​វាឲ្យពេញ​នៅលើផ្ទៃមុខរបស់អ្នក។ ជាពិសេស ​ផ្ដោតទៅលើ​តំបន់​មានបញ្ហា​ខ្លាំង។ ​រក្សាវា​ទុកក្នុង​រយៈពេល ​៥ ទៅ ​៧ នាទី ​ហើយលាង​ជាមួយ​ទឹកត្រជាក់​ចេញជា​ធម្មតា។ ​អនុវត្ត ២ ​ដងក្នុង​មួយសប្ដាហ៍ ​គឺជាការល្អ​ប្រសើរបំផុត។

តើវាមានដំណើរការយ៉ាងដូចម្ដេច?

ក្រូចឆ្មាមានលក្ខណៈសម្បត្តិទឹកអាស៊ីត ជួយកម្ចាត់កោសិកាស្បែកងាប់ ហើយអនុញ្ញាតឲ្យកំណើនថ្មីនៃស្បែក។ ​វិធីសាស្ត្រនេះ ​ជួយសម្អាត​ដល់រន្ធ​ញើស, ​សម្អាតស្បែក​ឲ្យស្អាត​ និង​កាត់​បន្ថយ​មុនក្បាលខ្មៅ។

ទឹកឃ្មុំ ជាឳសធម្មជាតិបង្ក្រាបមេរោគ និងជាការល្អបំផុតសម្រាប់ការយកចេញនៃភាពកខ្វក់​ចេញ​ពី​ស្បែក​រន្ធញើស។ ​លើសពីនេះ​ទៅទៀត ​ទឹកឃ្មុំ​មានតួនាទី​ក្នុងការ​ជួយ​រឹតបន្តឹង​ស្បែក​រន្ធញើស​ និងការ​ផ្ដល់នូវ​ភាព​ស្រស់​ស្អាត​ដល់​ស្បែក​មុខ​របស់អ្នក។ ​វាមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម, ​ជាឳសថ​សម្លាប់​មេរោគ ​និងលាង​សម្អាត​រន្ធញើស​ទាំងនោះ។

វិធីសាស្រ្តធម្មជាតិនេះ អាចមានលក្ខណៈខុសគ្នា សម្រាប់ប្រភេទស្បែកផ្សេងគ្នា។ ​វាអាស្រ័យ​ទៅលើ​ប្រភេទ​ស្បែក​របស់អ្នក, ​សូមសាក​ល្បងវា ​២ ទៅ ៣ ដង​ក្នុងមួយ​សប្ដាហ៍ ​អ្នកនឹងមើល​ឃើញ​ពីឥទ្ធិពល​របស់វា៕

No comments:

Post a Comment

2014 © Planer - Responsive Blogger Magazine Theme
Planer theme by Way2themes