Thursday, February 18, 2016

វិធី​បង្កើន​ទម្ងន់​សម្រាប់​មនុស្ស​ស្គម​

អ្នក​ធាត់​ចង់​ស្គម ត្រូវ​គ្រប់គ្រង​រឿង​អាហារ និង​ហាត់ប្រាណ សម្រក​ជាតិ​ខ្លាញ់ ក៏ប៉ុន្តែ​អ្នក​ស្គម​ចង់​ធាត់​វិញ ក្រៅពី​រកឃើញ​ប្រភព​មូលហេតុ​រួចហើយ ត្រូវ​បំប៉ន​រឿង​ចំណីអាហារ​ដែលមាន​ប្រយោជន៍ និង​ត្រូវ​ហាត់ប្រាណ​ផងដែរ ដើម្បី​ជំរុញ​ចំណង់​ទទួលទាន​អាហារ និង​ឲ្យ​ឡើង​ទម្ងន់ ឬ​ធាត់ យ៉ាង​មាន​សុខភាព​ល្អ​។​
​    ​បើ​អ្នកជា​មនុស្ស​ស្គម ឫ​មាន​អារម្មណ៍​ថា ខ្លួនឯង​មាន​អារម្មណ៍​ថា​ស្គម​ពេក​ចង់​ធាត់​ជាង​នេះ ប៉ុន្តែ​ទោះជា​ទទួលទាន​យ៉ាងណា​ទម្ងន់​ខ្លួន ក៏​មិន​កើនឡើង​នោះ​ដំបូង​អ្នក​គួរ​ទៅពិនិត្យ​សុខភាព ជាមួយ​គ្រូពេទ្យ​មើលថា តើ​អ្នកមាន​សុខភាព​ប្រក្រតី​អ្វី​នៅក្នុង​រាងកាយ​ដែរ​ឫ​ទេ ទើប​ទម្ងន់​មិន​កើនឡើង​?
​    ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដា ការ​បឺត​ស្រូបយក​សារធាតុ​អាហារ​មាន​ភាពមិនប្រក្រតី ទទួលទាន​រួច​បន្ទោ​របង់​ច្រើន​ខុស​ប្រក្រតី ឫ​រាងកាយ​មាន​ការដុត​បំប្លែង​ថាមពល​ច្រើនជាង​អ្នកដទៃ​តាំងពី​កំណើត គឺ​គេ​តែងតែ​ជួប​ចំពោះ​អ្នក​ដែលមាន​រាង​ស្គម ខ្ពស់ ស្មា​តូច ហើយ​ពួកគេ​ស្គម​ក៏​អាច​បណ្តាលមកពី​ជំងឺ​មួយចំនួន​ដូចជា មហារីក របេង ទឹកនោមផ្អែម​ដែល​ធ្វើ​ឲ្យ​ទម្ងន់​ខ្លួន​ស្រក​ចុះ​យ៉ាង​រហ័ស​។ ដូច្នេះ​បើ​បាន​ព្យាបាល​ជំងឺ​ដែលជា​ប្រភព​មូលហេតុ​រួចហើយនោះ​ទម្ងន់​របស់​អ្នក ប្រាកដជា​អាច​កើនឡើង​បាន​។​
​ក្រៅពីនេះ​បើ​រាងកាយ​មាន​បញ្ហា​កង្វះ​វីតាមីន និង សារធាតុ​ខនិជ ក៏​បណ្តាល​ឲ្យ​ចំណង់​ទទួលទាន​អាហារ​មានការ​ថយចុះ ធុញ​អាហារ​និង​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​បានដែរ​។​
​    ​ដូច្នេះ អ្នក​គួរ​ព្យាបា​ន​មូលហេតុ​ជាមុនសិន សឹម​កែលម្អរ​រឿង​ចំណីអាហា​ដូច​ការណែនាំ​ខាងក្រោម​៖
​    ​១. ទទួលទាន​អាហារ​ក្រៅ​ពេលបាយ​ពីរលើក​ថែមទៀត​ក្នុង​១​ថ្ងៃ​ដើម្បី​ឲ្យ​រាងកាយ​បានទទួល​ទាន​ថាមពល​កាន់តែច្រើន​។​
​    ​២. ជ្រើស​រើ​អាហារ ដែលមាន​ថាមពល​ច្រើន តែ​ត្រូវមាន​សមាមាត្រ​សមស្រប​ចៀសវាង​អាហារ​ដែលមាន​ខ្លាញ់​ច្រើន ព្រោះ​វា​ធ្វើ​ឲ្យ​ឆាប់​ឡើង​ទម្ងន់ ប៉ុន្តែ​អាច​ត្រូវ​ប្រឈមមុខ​នឹង​ការ​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ច្រើន​។​
​    ​៣. ទទួលទាន​អាហារ​មាន​រស់ជាតិ​ខ្លាំង​បន្តិច ពិសេស​រសជាតិ​ជូរ​នឹង​ជួយ​ឲ្យ​ទទួលទាន​អាហារ​បាន​កាន់​ច្រើន ទាំង​បាយ​ទាំង​ម្ហូប ដូចជា អាហារ​ម្ជូរ​និង​ញាំ​។​
​    ​៤. ទទួលទាន​ទឹក​ផ្លែឈើ​ជំនួស​ទឹក បន្ទាប់ពី​ពេលបាយ​រួច​នឹងធ្វើ​ឲ្យ​អ្នកទទួល​ថាមពល​បន្ថែម​រួមទាំង​វីតាមីន និង​សារធាតុ​ខនិជ ដែល​ប្រសើរ​ជាង​ទឹកក្រូច​មាន​ហ្គាស​ឬ​ទឹក​ស៊ី​រ៉ូ​ផ្អែមៗ (​ទទួលទាន​ក្នុង​បរិមាណ​ល្មម​ចៀសវាង​អ្នក​ដែលមាន​លំពែង​ខ្សោយ​ប្រឈម​នឹង​ការកើត​ទឹកនោមផ្អែម​)​។​
​    ​៥. ទទួលទាន​ទឹកដោះគោឆៅ ដែលមាន​រសជាតិ​ផ្អែម​ជា​អាហារ​ក្រៅ​ពេល​នឹង​ទទួលបាន​សារធាតុ​ចាំបាច់​ច្រើនជាង​មុន​ក្នុង​អត្រា​សមស្រប ឬ​អាចជា​ផ្លែឈើ​មាន​រសជាតិ​ផ្អែម​ដែល​អាច​ផ្ដល់​ឲ្យ​ទាំង​ថាមពល​និង​កាក​សរសៃ​អាហារ​ដូចជា ខ្នុរ​ទុំ ឪឡឹក ។​ល​។ ប៉ុន្ដែ​មិន​ណែនាំ​ឲ្យ​ទទួលទាន​នំ​ផ្អែម​ទេ ព្រោះ​ភាគច្រើន​នំ​ទាំងអស់នោះ​មានតែ​ជាតិ​ម្សៅ ស្ករ ជាតិ​ខ្លាញ់​ឆ្អែត ដែល​មិនល្អ​ចំពោះ​សុខភាព​អាច​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន  ឬ​អាច​ទទួលទាន​អាហារ​ក្រៅ​ពេលដែល​អាច​ផ្ដល់​ជាតិ​ខ្លាញ់​និង​ប្រូតេអ៊ីន​ផងដែរ​ដូចជា នំ​ប៉ាវ ចេកចៀន ប្រហិត​ចៀន​។​
​    ​៦. ទទួល​ចំណី​ដែលមាន​ប្រយោជន៍​ក្នុងពេល​មើល​ទូរ​ស្សន៍​ដូចជា សណ្ដែក​ស្ងោរ សណ្ដែកដី​ស្ងោរ សណ្ដែក​បំពង បង្អែម​សណ្ដែក សូកូឡា​ទឹកដោះគោ​។​
​    ​៧. ហាត់ប្រាណ​ខ្លះ ដើម្បី​ជំរុញ​ចំណង់​អាហារ​ដូចជា រត់​ហាត់ប្រាណ ១​ថ្ងៃ ៣០​នាទី​ជា​រៀងរាល់ថ្ងៃ​។​
​    ​៨. គួរ​ថ្លឹង​ទម្ងន់​រាងរាល់​ព្រឹក ដើម្បី​តាមដាន​លទ្ធផល​ដោយ​ខ្លួនឯង​ថា​មានការ​ប្រែប្រួល​ឬទេ​? ព្រោះ​ថាបើ​ទទួលទាន​ច្រើនពេក នឹងធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការរំលាយ​នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍​មិនសូវ​ស្រួល​ក្នុង​ខ្លួន​។​
+ គំរូ​អាហារ ដើម្បី​បង្កើន​ទម្ងន់​
​    ​    ​* ពេលព្រឹក​
​    ​- កាហ្វេ​ទឹកដោះគោ​ឬ​ទឹកដោះគោ​សូកូឡា​១​ប្រអប់​
​    ​- បាយ​មាន់ ១​ចាន (​សាច់មាន់​សុទ្ធ មិន​យក​ស្បែក​)
​    ​- ទឹកក្រូច​ច្របាច់​១​កែវ​។​
​    ​    ​* អាហារ​ក្រៅ​ពេល​
​    ​- ទឹក​ម្នាស់​១​កែវ​
​    ​- នំ​បត់​៦​ដុំ​។​
​    ​
​    ​    ​* អាហារ​ថ្ងៃត្រង់​
​    ​- ឆា​មីសួ​បង្គា ១​ចាន កា​កាវ​ទឹកកក​១​កែវ ខ្នុរ​៥​ខ្លែប​។​
​    ​    ​* អាហារ​ក្រៅ​ពេល​
​    ​- ល្មុត​២​ផ្លែ កាហ្វេ​ទឹកកក​១​កែវ​។​
​    ​    ​* អាហារ​ពេល​ល្ងាច​
​    ​    ​បាយ​អង្ករសំរូប​២​វែក សម្លការី ប្រហិត​ត្រី ខ​ភ្លៅ​មាន់ តៅហ៊ូ ឪឡឹក​៥-៦​ចំណិត​។​
​    ​- ពេល​មើល​ទូរទស្សន៍​
​    ​សណ្ដែក​បំពង ប្រភេទ​ផ្សេងៗ​កន្លះ​ពែង​។​
​    ​- មុន​ចូល​គេង​
​    ​ទឹកដោះគោ​ជូ​១​ប្រអប់​ឬ​យ៉ូ​ហ្គី​ត​ផ្លែឈើ​១​ពែង​៕​


No comments:

Post a Comment

2014 © Planer - Responsive Blogger Magazine Theme
Planer theme by Way2themes