ស្រោមអនាម័យមួយ ដែលផលិតឡើងតាំងពី ប្រហែលជា២០០ឆ្នាំមុន នោះត្រូវបានលក់ចេញ តាមអ៊ីនធើណេតក្នុង តម្លៃដល់ទៅ ៤៦០ផោន តែអ្វី ដែលធ្វើឲគេកត់សម្គាល់នោះ គឺរូបធាតុដើម ដែលប្រើសម្រាប់ផលិតវាទៅវិញ។ ស្រោមអនាម័នេះ ត្រូវបានផលិតឡើងនៅ ប្រទេសបារាំង ធ្វើពីពោះវៀនរបស់សត្វចៀម ដោយមានប្រវែង ១៩សង់ទីម៉ែត្រ ព្រមទាំងមានឈ្មោះវាថា The Prophylactic ហើយត្រូវបានប្រើ ក្នុងកំឡុងសតវត្សទី ១៨ឬ១៩។
វាត្រូវបានគេចាត់ទុក ជាស្រោមអនាម័យ ដែលកម្រនឹងជួបប្រទះ ស្របពេល ដែលស្រោមអនាម័យកម្រ ដទៃទៀតត្រូវបានគេ ដាក់ចូលសារមន្ទីរអស់ទៅហើយ។ ស្រោមអនាម័យនៅ សម័យកាលនោះភាគច្រើន គឺធ្វើពីពោះវៀនរបស់សត្វផ្សេងៗ គ្នាដូចជាជ្រូក ពពែ និងចៀមជាដើម ពីព្រោះវាធន់អាចប្រើបានយូរ តែមានតម្លៃថ្លៃ។
តែដោយសារបច្ចុប្បន្ននេះ វិទ្យាសាស្ដ្រមានការរីកចម្រើនខ្លាំង ស្រោមអនាម័យត្រូវបាន ផលិតចេញពីជ័រផ្លាស្ទិចវិញ ហើយមានតម្លៃធូរថ្លៃ អាចប្រើបានគ្រប់គ្នា។ ក្នុងសង្គ្រាមដេញថ្លៃនៅក្រុង Catawiki, ស្រោមអនាម័យនេះត្រូវ បានលក់ចេញក្នុងតម្លៃគុណនឹង ២ ខុសពីតម្លៃ ដែលគេបានព្រៀងទុក ហើយតម្លៃនេះបានធ្វើ ឲវាជាប់ជាស្រោមអនាម័យ ដែលថ្លៃជាងគេបំផុតក្នុងពិភពលោក។
អ្នកគ្រប់គ្រងសាលដេញថ្លៃបាននិយាយថា ស្រោមអនាម័យដែ លធ្វើពីគ្រឿងក្នុងចៀមនេះ គឺពិតជាគួរឲស្ញប់ស្ញែង ព្រោះវាបានធ្វើដោយដៃផ្ទាល់ ហើយបានដក់ជាប់ក្នុងប្រវត្ដិសាស្ត្រ ជាពេលវេលា ដែលយើងកំពុងទន្ទឹងរង់ចាំជាយូរមកហើយ”។
តាមប្រភពព័ត៌មានក៏បានឲដឹងដែរថា ស្រោមអនាម័យនេះទទួលបាន ការចាប់អារម្មណ៍ពីសារមន្ទីរជាច្រើនហូរហែ តែដេញថ្លៃមិនបាន ព្រោះតម្លៃខ្ពស់ជាង គេត្រូវបានទៅអ្នកដេញថ្លៃ មកពីទីក្រុង Amsterdam ហើយគេក៏មិនដឹងថា អ្នកដេញថ្លៃនោះនឹងយកស្រោមអនាម័យ ទៅធ្វើអ្វីទៀតដែរ។
No comments:
Post a Comment