អ្នកអាចមានស្នេហា ប៉ុន្តែ អ្នកមិនប្រាកដទេថា នឹងជ្រើសរើសគេ ធ្វើជាគូអនាគត ប៉ុន្តែ បើគេមានលក្ខណៈដូចខាងក្រោមនេះ អ្នកមិនគួរឲ្យគេ ឆ្លងផុតពីដៃអ្នកឡើយ។
១. គេចូលចិត្តមិត្ត និងគ្រួសាររបស់អ្នក
នេះជាកត្តាធំបំផុត ដើម្បីបញ្ជាក់ថា គេជាជម្រើសត្រឹមត្រូវ។ ប្រសិនបើអ្នកពេញចិត្ត គោរពនិងស្រឡាញ់សមាជិកគ្រួសារ និងមិត្តភក្តិរបស់អ្នក ដោយស្មោះអស់ពីចិត្ត នោះអ្នកគួរតែសម្រេចចិត្តយកគេហើយ។
២. រៀននូវអ្វីដែលថ្មី
គេមិនចូលចិត្តរស់នៅ ក្នុងភាពដដែលៗ ឬតំបន់សុខស្រួលពេកនោះទេ គឺគេនឹងខិតខំប្រឹងប្រែងតទៅមុខទៀត ដើម្បីសម្រេចគោលដៅបន្តបន្ទាប់។ គេជាមនុស្សឧស្សាហ៍ ចង់ចេះចង់ដឹង និងសាកល្បងនូវអ្វីដែលថ្មីៗ។
៣. គេជាមិត្តដ៏ល្អរបស់អ្នក
ពិតណាស់ ដៃគូជីវិតល្អ គឺជាមិត្តល្អ។ ពេលអ្នកនៅក្បែរ អ្នកមានអារម្មណ៍ថាស្និទ្ធស្នាល កក់ក្តៅ ឬអាចលេងសើចបាន ដូចជាមិត្តភក្តិរបស់អ្នកដ៏ទៃទៀត នោះហើយជាមនុស្សដែលអ្នកគួរនៅក្បែរមួយជីវិត។
៤. ប្រាប់រឿងអាថ៌កំបាំងឲ្យអ្នកដឹង
ពិតណាស់ មនុស្សពីរនាក់ស្រឡាញ់គ្នា មិនត្រូវមានរឿងលាក់បាំងគ្នានោះទេ ដូច្នេះ បើគេប្រាប់រឿងដែលគេលាក់ទុកក្នុងចិត្ត ច្បាស់ណាស់ គេក៏ស្រឡាញ់ និងទុកចិត្តអ្នកដែរ។
៥. គោរពអ្នក ហើយអ្នកក៏គោរពគេ
ភាពស្មើគ្នា និងការគោរពគ្នា នឹងធ្វើឲ្យជីវិតគូ រស់នៅបានយូរអង្វែង។
៦. អ្នកចេះតែចង់នៅក្បែរគេ
អារម្មណ៍បែបនេះ កាន់តែបញ្ជាក់កាន់តែច្បាស់ថា អ្នកមិនអាចអត់គេបាននោះទេ ដូច្នេះ អ្នកគួរតែធ្វើរឿងអ្វីមួយហើយ ដើម្បីបានគេមកក្នុងដៃរបស់អ្នក។
៧. គេមិនពេញចិត្ត ប៉ុន្តែ គេយល់ព្រម
ជម្លោះ កើតឡើងក្នុងទំនាក់ទំនងគ្រប់បែបយ៉ាង ប៉ុន្តែ អ្នកគួរតែដោះស្រាយវា ដោយសន្តិវិធី។ បើគេខឹង តែអង្វរអ្នក ... បើគេមិនស្រឡាញ់ តែទិញឲ្យអ្នក នោះហើយ ជាមនុស្សដែលអ្នកគួរតោងចាប់ឲ្យបាន។
៨. ធ្វើឲ្យអ្នក ក្លាយជាមនុស្សល្អជាងមុន
ការស្រឡាញ់មនុស្សម្នាក់ គឺចង់ឲ្យរីកចម្រើន និងរត់ទៅមុខជានិច្ច។ បើគេចេះតែចង់ឲ្យអ្នកល្អ ច្បាស់ណាស់ គេកំពុងតែពេញចិត្ត និងស្រឡាញ់អ្នកពិតប្រាកដហើយ៕

No comments:
Post a Comment