Thursday, February 18, 2016

ការ​ញៀន​ហ្វេសប៊ុក​ធ្វើ​ឲ្យ​ខួរ​ក្បាល​ខូច​ ដូច​ញៀន​កូកាអ៊ីន​

ការ​សិក្សា​ថ្មី​មួយ បាន​​រក​ឃើញ​ថា​អ្នក​ដែល​ញៀន​លេង​​ហ្វេសប៊ុក​ ធ្វើ​ឲ្យ​ខួរ​ក្បាល​ខូច​ដូច​អ្នក​ញៀន​កូកាអ៊ីន​ដែរ​ តែ​ងាយ​អាច​ព្យាបាល​ជាង​។​ ការ​សិក្សា​នេះ​បញ្ជាក់​ប្រាប់​ថា​ខួរ​ក្បាល​របស់​អ្នក​ញៀន​ហ្វេសប៊ុក​ នឹង​រង​ការ​ប៉ះពាល់​ខ្លាំង​នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​សម្លឹង​ ក៏​ដូច​ជា​​ព្យាយាម​អូស​ទំព័រ​ហ្វេសប៊ុក​ចុះ​ឡើងៗ​។​


ក្នុង​ការ​សិក្សា​នោះ​បាន​បន្ត​ថា​គេ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញៀន​ហ្វេសប៊ុក​មួយចំនួន​ តែង​តែ​ចុច​ Like នៅ​រាល់​អ្វីៗ​ដែល​ពួក​គេ​ឃើញ​លើ​ទំព័រ​ហ្វេសប៊ុក​ ទាំង​មិន​ខ្វល់​ថា​អ្វី​ជា​អ្វី​នោះ​ទេ​។​ ដែល​នេះ​វា​មិន​ខុស​អ្វី​ពី​អ្នក​ដែល​ញៀន​កូកាអ៊ីន​ដែល​គិត​តែ​ពី​ការ​ប្រើប្រាស់​កូកាអ៊ីន​របស់​ពួក​គេ។ លើស​ពី​នេះ​គេ​អះអាង​ទៀត​ថា​អ្នក​ដែល​ញៀន​ហ្វេសប៊ុក​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ភ្លាមៗ​នូវ​រាល់​សារ​ដែល​ពួក​គេ​ទទួល​បាន​ទោះ​ជា​ពេល​កំពុង​បើកបរ​ក្នុង​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ​។​
 
ទោះ​ជា​យ៉ាង​ណា​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា​ការ​ញៀន​​ហ្វេសប៊ុក​​ អាច​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​​ការ​ញៀន​​កូកាអ៊ីន​ក៏​ពិត​មែន ​ប៉ុន្តែ​វា​ងាយ​ស្រួល​ព្យាបាល​ជាង​៕

No comments:

Post a Comment

2014 © Planer - Responsive Blogger Magazine Theme
Planer theme by Way2themes