Monday, February 22, 2016

របៀបស្លៀកពាក់ឲ្យស្អាត សមទៅតាមរូបរាងរបស់អ្នក

ការស្លៀកពាក់មិនមែនចេះធ្វើទៅតាមគេឲ្យទាន់សម័យនោះទេ វាគួរតែជាការជ្រើសរើសខោអាវដែលសមល្មមនឹងអ្នក ហើយធ្វើឲ្យអ្នកសប្បាយចិត្ត និងទំនុកចិត្ត។ យើងទាំងអស់គ្នាត្រូវដឹងថា សម្លៀកបំពាក់តម្រូវតាមរូបរាងរបស់មនុស្សស្រី មិនមែនរាងកាយតម្រូវតាមសម្លៀកបំពាក់ទេ។

ការស្គាល់ពីរូបរាងរបស់ខ្លួនឯង អាចជួយឲ្យអ្នកស្គាល់ពីប្រភេទសម្លៀកបំពាក់ដែលនឹងសក្តិសមនឹងអ្នក។ រាងកាយរបស់មនុស្សត្រូវបានបែងចែកជា ៤ប្រភេទ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនជួយកំណត់ពីរូបរាងរបស់អ្នក ហើយដឹងថា សម្លៀកបំពាក់បែបណាដែលអ្នកគួរស្លៀកពាក់៖

រាងផ្លែប៉ោម (ទម្ងន់ច្រើននៅត្រង់កណ្តាលនៃខ្លួនប្រាណ)
រកមើល៖
- អាវ និងមានអ្វីមួយដែលជាស្តាយ៏រឹតចង្កេះ។
- កអាវត្រូវមូល និងរាងអក្សរ V វែង
- ខោជើងត្រង់
- ខោចង្កេះខ្ពស់ ហើយរលុងបន្តិច, ខោត្រូវមានខ្សែក្រវ៉ាត់។

ចៀសវាង៖
- ស្លៀកអាវយឺតវែង ឬអ្វីមួយដែលធំខ្លាំង
- អាវមានហោប៉ៅ និងមានលក្ខណៈស្មុគស្មាញ

រឿងសម្ងាត់របស់អ្នក៖
អ្នកគួរពាក់អាវទ្រនាប់ វានឹងជួយឲ្យផ្ទៃនៃអាវរលោង។
រាងផ្លែប័រ (តូចលើ, ធំក្រោម)

វិធីសាស្ត្រល្អ៖
បន្ថែមសមាមាត្រដល់រាងកាយផ្នែកខាងលើ វានឹងជួយកាត់បន្ថយរូបរាងផ្នែកខាងក្រោម។

រកមើល៖
- ខោពណ៌ខ្មៅដែលធ្វើពីសាច់ក្រណាត់មាំ ហើយសាច់ក្រណាត់យឺតតិចតួចបំផុត។
- បន្ធូរខ្សែក្រវ៉ាត់ (ជួយកាត់បន្ថយកំប៉េះគូថ)
- អាវយឺតមានកខ្លី
- អាវផាយ (ពាក់ខ្សែក្រវ៉ាត់ពីក្រោមចង្កេះរបស់អ្នក, អាវធំវែង និងអាវយឺត)

ចៀសវាង
- ខោអាវក្រាស់ដែលនឹងធ្វើឲ្យកាន់តែរាងកាយធំឡើង
- អាវយឺតដែលតឹងណែនខ្លាំងនឹងចង្អុលបង្ហាញពីភាពខុសប្លែករវាងរូបរាងខាងលើ និងខាងក្រោម
- បង្កើតភាពទាក់ទាញ ដូចជាមានហោប៉ៅក្រោយ និងហោប៉ៅមុខ។
រាងនាឡិកាដីខ្សាច់ (កោងជុំវិញដោះ និងត្រគាក ហើយចង្កេះតូច)

រកមើល៖
- ខោអាវសាមញ្ញ ហើយរឹងដែលផ្តោតអារម្មណ៏ជាងគេលើចង្កេះ
- ខ្សែក្រវ៉ាត់ធំ, សំពត់វែងចង្អៀត, ចង្អៀតស្មាដែលនឹងធ្វើឲ្យចង្កេះរបស់អ្នកកាន់តែមើលទៅតូច
- អាវយឺតកមូល និងអាវកាត់ស្មា

ចៀសវាង
- សំពត់ភ្លីសេ, អង្កាញ់ៗ
រាងដូចប្រុស
ជ្រើសស្លៀកខោអាវរាងស្តួច។

រកមើល៖
- ពាក់អាវយឺតគ្មានដៃ
- សំពត់ចង្កេះខ្ពស់

ចៀសវាង
- ស្លៀកខោអាវស្តាយ៏បុរស, រាងត្រង់។
របស់សម្ងាត់របស់អ្នក៖ ពាក់អាវជាប់សំពត់ចង្កេះខ្ពស់៕

No comments:

Post a Comment

2014 © Planer - Responsive Blogger Magazine Theme
Planer theme by Way2themes